លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ទួន ភារម្យ អភិបាលរងក្រុង បានអញ្ជើញអមដំណើរលោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះពិនិត្យ និងសំអាតអនាម័យបរិវេណខាងមុខសាលាខេត្ត ត្រៀមរៀបចំកោះកុងសង្ក្រាន្ត ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
នៅវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







