រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំ ដើម្បីអនុម័តលើរបៀបវារៈសំខាន់ៗ ដោះស្រាយបញ្ហាប្រឈម និងដាក់ទិសដៅបន្ដ ក្រោមអធិបតីភាព លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងជាប្រធានអង្គប្រជុំ សមាសភាពចូលរួម លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល ប្រធានប៉ុស្ដិ៍សុខភាពជ្រោយប្រស់ លោកនាយកសាលាទាំងពីរ ប្រធានសហគមន៍នេសាទ មេភូមិទាំងពីរ ស្មៀនឃុំ ជំនួយការឃុំ និងគណៈកម្មកាវត្តទាំងពីរ និងអាចារ្យវត្ត ព្រមទាំងក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន ២៥នាក់ ស្រី ៣នាក់ នៅសាលាឃុំជ្រោយប្រស់ ។









