លោក សូ សុខា នាយករងរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៤ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកោះកុង ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក សេង នេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកោះកុង ។
វេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





