រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សឹក ចិត្រា ប្រធានការិយាលយច្រកចេញចូលតែមួយ និងលោក ជីម នីន មន្ត្រីទទួលបន្ទុកកិច្ចការទេសចរផ្នែកជួរក្រោយនៃការិយាលយច្រកចេញចូលតែមួយ រួមជាមួយក្រុមការងារមន្ទីរទេសចរខេត្តកោះកុង បានចុះពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម អាហារដ្ឋានមួយកន្លែងឈ្មោះ អូ ខេ ណា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

ថ្ងៃចន្ទ ០១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩:៥០នាទីព្រឹក លោក សឹក ចិត្រា ប្រធានការិយាលយច្រកចេញចូលតែមួយ និងលោក ជីម នីន មន្ត្រីទទួលបន្ទុកកិច្ចការទេសចរផ្នែកជួរក្រោយនៃការិយាលយច្រកចេញចូលតែមួយ រួមជាមួយក្រុមការងារមន្ទីរទេសចរខេត្តកោះកុង បានចុះពិនិត្យ និងណែនាំដល់ម្ចាស់អាជីវកម្ម អាហារដ្ឋានមួយកន្លែងឈ្មោះ អូ ខេ ណា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយធ្វើការណែនាំ៖
១.តម្រូវរៀបចំបញ្ជីមុខម្ហូបដោយបញ្ជាក់ពីតម្លៃសំរាប់ភ្ញៀវធ្វើការកម្មង់ ជៀសវាងការភាន់ច្រលំគិតលើសតម្លៃ
២.វិកយបត្រគិតប្រាក់ត្រូវសរសេរអក្សរខ្មែរ ចំពោះគ្រប់មុខម្ហូបនិងភេជ្ជៈដែលបានកម្មង់ និងគិតតម្លៃជាប្រាក់រៀល
៣.ត្រូវរក្សាភាពត្រឹមត្រូវនៃតម្លៃមុខម្ហូបអាហារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
៤.ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការថែរក្សាអនាម័យបរិស្ថាន ។

អត្ថបទទាក់ទង