លោក សៀង កក្កដា អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងលោក លោកស្រីចៅសង្កាត់ទាំងបី បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី រៀបចំគន្លងខ្សែរផ្លូវជិះកង់ទេសចរណ៍តាមបណ្តោយឆ្នេរ សមុទ្រក្នុងភូមិសាស្រ្តខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខា នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិ ការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង។
វេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





