លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបុគ្គលិកការិយាល័យពាក់ព័ន្ធមន្ទីរ ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង និងលោកនាយក លោកស្រីនាយិការគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ក្នុងក្រុងខេមរភូមិន្ទ ដើម្បីត្រៀមរៀបចំកម្មវិធីធម្មទាន និងប្រគល់សៀវភៅពីព្រះភិក្ខុគន្ធធម្មកថាវរញណោបណ្ឌិត យុទ្ធ ភូថង សម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង។
ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
រាយការណ៏ដោយ៖ ឡុច ភារុន









