លោក សាយ ហេង មេឃុំកោះស្ដេច បានចាត់តាំង លោកស្រី ភុតសា សិរិ ជំទប់ទី២ ដឹកនាំក្រុមការងារអាជ្ញាធរឃុំ ភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារភូមិ ចូលរួមសហការជាមួយ លោក សាយ ង៉ែត អភិបាលស្តីទី បានដឹកនាំក្រុមការងារស្រុក ដេីម្បីចុះពិនិត្យការស្នើសុំបើកអាជីវកម្ម ផ្ទះសំណាក់ ក្នុងវិស័យទេសចរណ៍ ចំនួន ២២ កន្លែង ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល
March 21, 2025




