រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ប្រចាំខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយលោក ហេង ប៊ុនថន ចៅសង្កាត់រងទី២ តំណាងលោកស្រីចៅសង្កាត់ លោកស្រី សុខ ចន្ធី សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបន្ទុកប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ លោកស្រី ម៉ម ច័ន្ទមករា សមាជិកក្រុមប្រឹក្សាក្រុង និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្រុងខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាសង្កាត់ លោក សុខ ប៊ុនថន ស្មៀនសង្កាត់ លោកស្រី ម៉ាត់ អាស៊ីហ្សាស មន្រ្តីមណ្ឌលសុខភាពស្មាច់មានជ័យ លោក/លោកស្រីមេភូមិទាំ០៥ភូមិ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោក ភួង សែម តំណាងជនពិការ និងមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យកូរ៉ូមសម្រាប់នៃកិច្ចប្រជុំ
២.ពិនិត្យ និងពិភាក្សាលើកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
៣.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព
៤.របាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៥. រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើតនៅក្នុងសង្កាត់
៦. រាយការណ៍ និងពិភាក្សាអំពីអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់សង្កាត់ និងអត្តសញ្ញាណកម្មក្រួសារក្រីក្រ
៧. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ពន្ធ័នារី និងកុមារនៅក្នុងសង្កាត់
៨. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់
៩.បញ្ហាផ្សេងៗ ។
ថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥
#រដ្ឋបាលសង្កាត់ស្មាច់មានជ័យ





