រដ្ឋបាលឃុំជ្រោយប្រស់,ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក លោក លី វណ្ណនី ស្មៀនឃុំជ្រោយប្រស់ និងលោក សូ សុខឡេង ជំនួយការហិរញ្ញវត្ថុឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការ ចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ឆ្នាំ២០២៤ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ក្រោមអធិបតីភាពលោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង។




