លោក រីម ឌុលម៉ាន សមាជិកក្រុមប្រឹក្សាសង្កាត់ បានដឹកនាំ មេភូមិ អនុភូមិ៤ ចូលរួមអមដំណើរ លោក សៀង កក្កដា អភិបាលស្តីទី លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ នាយករដ្ឋបាល និងការិយាល័យជំនាញ អាជ្ញាធរភូមិ សង្កាត់ ព្រមទាំងប្រជាពលរដ្ឋ បានអញ្ជើញចូលរួមពិនិត្យ និងទទួលផ្លូវបេតុងអាមេ ១ខ្សែមានទទឹង ៦ម៉ែត្រ បណ្ដោយ៧០០ម៉ែត្រ ដែលជាជំនួយរបស់ធនាគារADB ដោយមានការចូលរួមប្រគល់ពីតំណាងក្រុមហ៊ុនទទួលម៉ៅការសាងសង់។
វេលាម៉ោង ១០:០០ នាទីព្រឹក
នៅអន្តរសង្កាត់ គឺសង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវហ្នឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
#រដ្ឋបាលសង្កាត់ដងទង់#






