/ / /

លោក គង់ រឿងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំក្រុមការងារស.ស.យ.ក វិស័យសង្គមកិច្ច និងបានសហការ ជាមួយអជ្ញាធរភូមិ៣ និងភូមិស្ទឹងវែង ដើម្បីចុះសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួន ជូនគ្រួសារមានពិការភាពចំនួន០២គ្រួសារក្នុងក្រុងខេមរភូមិន្ទ។

លោក គង់ រឿងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានដឹកនាំក្រុមការងារស.ស.យ.ក វិស័យសង្គមកិច្ច និងបានសហការ ជាមួយអជ្ញាធរភូមិ៣ និងភូមិស្ទឹងវែង ដើម្បីចុះសួរសុខទុក្ខ និងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួន ជូនគ្រួសារមានពិការភាពចំនួន០២គ្រួសារក្នុងក្រុងខេមរភូមិន្ទមាន ៖
១.លោក ឆន ឆា ភេទប្រុស អាយុ៤១ឆ្នាំ ជាជនមានពិការភាពក្រីក្រស្នាក់ក្នុងភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទទួលបាន គ្រែចំនួន០១ គ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន អង្ករ២៥kg ស្កសរ១kg ប៊ីចេង១kg ត្រីខចំនួន១យួរ ប្រេងឆា១ដប ទឹកស៊ីអ៊ីវ១យួរ មីម៉ាម៉ា១កេស និងថវិកាចំនួន១,៣១០,០០០៛ដើម្បីសាងសង់សំយ៉ាបផ្ទះក្នុងបរិវេនវត្តទេពនិមិត្ត ដោយមានការអនុញាតិពីព្រះចៅអធិការវត្តទេពនិមិត្ត។
២.លោកស្រី ផាន់ សុភាព ភេទស្រី អាយុ៧០ឆ្នាំ ជាជនមានពិការភាព និងជាជនចាស់ជរាក្រីក្រលំបាកខ្លាំងសព្វថ្ងៃរស់នៅដោយសុំផ្ទះគេនៅ ស្ថិតនៅភូមិស្ទឹង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ មន្ទីរបានផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួនមាន អង្ករ២៥kg ស្កសរ១kg ប៊ីចេង១kg ត្រីខ១យួរ ប្រេងឆា១ដប ទឹកស៊ីអ៊ីវ១យួរ មីម៉ាម៉ា១កេស។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ចាតសូ រស្មី និងឯកឧត្តម បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមកម្មវិធីប្រគល់គោគួរបានជានិម្មិតរូប ចំនួន ៨៩ក្បាល ជូនដល់គណៈកម្មាធិការវិហាភូមិ៤ សម្រាប់ប្រារព្វពិធីបុណ្យរ៉យ៉ាហាជ្ជី នៅពេលខាងមុខ

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម ឧត្តមសេនីយ៏ឯក មាស ប៊ុនឡី និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    25/05/2026

    លោក ចាង ជីវិញ សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ២,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំលោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ