លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោកសមាជិកក្រុមប្រឹក្សាស្រុក លោក សាយ ង៉ែត អភិបាលស្ដីទី លោកនាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំកោះស្ដេច ក្រុមការងារស្រុក ឃុំ បានចូលរួមពិធីបុណ្យសពលោកតា ម៉ម យ៉ុន ជាគ្រួសារក្រីក្រដែលមានជីវភាពខ្វះខាតខ្លាំង និងបានចុះសួរសុខទុក្ខដល់គ្រួសារនៃសព ព្រមទាំងបានចូលរួមរំលែកទុក្ខ និងនាំយកថវិកាមួយចំនួនដូចខាងក្រោម:
១.លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងភរិយា ៤០០.០០០រៀល
២.រដ្ឋបាលស្រុកគិរីសាគរ ៤០០.០០០រៀល
៣.លោក សាយ ង៉ែត អភិបាលរងស្រុក ៥០.០០០រៀល
៤.លោក ខាត់ វណ្ណា សមាជិកក្រុមប្រឹក្សាស្រុក ៥០.០០០រៀល
៥.លោក អេង ឡេងស៊ន់ ប្រធានដ.ន.ស.ភស្រុក ២០០.០០០រៀល
សរុប១.១០០.០០០រៀលស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង
ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
March 19, 2025













