ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមជាគណៈអធិបតីកម្មវិធីចែកស្បៀងអាហារចំនួន ១០០គ្រួសារ និងសម្ភារសិក្សាដល់កុមារចំនួន ៣៥០នាក់ ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅបរិវេណសាលាបឋមសិក្សាកោះស្រឡៅ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង
កម្មវិធីចែកកញ្ចប់ស្បៀងអាហារ និងសម្ភារសិក្សាដល់កុមារនេះ មានការគាំទ្រពីអង្គការ ស៊ីប៊ីអិន កម្ពុជា (CBN Cambodia)។






