នៅវេលាម៉ោង ៧:០០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំលោក ផែង គីម ស្មៀនឃុំកោះកាពិ ចូលរួមក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ដីពី<កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ > ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពង់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធនិម្មិត (ZOOM) និងក្រោមការដឹកនាំសម្របសម្រួល ដោយ លោក លីម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥







