លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ អញ្ជើញចូលរួមក្នុងវេទិកា រវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូល រួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ប្រជុំតាមប្រព័ន្ធ (ZOOM) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក លីម ភឿន អភិបាលរងស្រុកកោះកុង សមាសភាពចូលរួម លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាព ចំណុះសាលាស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។
តាតៃក្រោម,ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥







