នៅវេលាម៉ោង៧:៣០នាទីព្រឹក លោកស្រី លិ ឡាំង ប្រធាន គ.ក.ន.ក ឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំ អនុប្រធាន សមាជិក គ.ក.ន.ក និងស្មៀនឃុំ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្ដីពី “បរិយាបន្ន និងសិលធម៏សង្គម” ដល់មន្ត្រីពាក់ព័ន្ធការងារយេនឌ័រនៃរដ្ឋបាលឃុំ សង្កាត់ និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រោមអធិបតីភាពលោកជំទាវ ចេង វន្នី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកោះកុង និងលោក លឹម ភឿន អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕
ថ្ងៃ ចន្ទ ០៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២៥






