មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំការងារមន្ទីរសុខាភិបាល ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីការិយាល័យទាំងបួន។ ក្នុងឱកាសនោះដែល ឯកឧត្តមវេជ្ជបណ្ឌិត ប្រធានមន្ទីរ បានប្រគល់អាវឯកសណ្ឋានមន្ត្រីសុខាភិបាលប្រចាំឆ្នាំ២០២៥ ដល់សមាសភាពដែលបានចូលរួមប្រជុំផងដែរ។
ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥
March 10, 2025












































