រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី នៃកិច្ចប្រជុំរៀបចំវិថី ម្ហូបអាហារខេត្តកោះកុង នៅសាលប្រជុំ (ក) សាលាខេត្ត។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី នៃកិច្ចប្រជុំរៀបចំវិថី ម្ហូបអាហារខេត្តកោះកុង នៅសាលប្រជុំ (ក) សាលាខេត្ត។
កិច្ចប្រជុំនេះមានការចូលរួមពីលោកអភិបាលរងក្រុងខេមរភូមិន្ទ លោកប្រធានមន្ទីរទេសចរណ៍ និងតំណាងអ្នកស្នើសុំវិនិយោគ ដោយមានគោលបំណង ដើម្បីជំរុញការរៀបចំវិថីម្ហូបអាហារខេត្តកោះកុង ឲ្យបានលឿន និងមានភាពល្អប្រសើរតាមស្តង់ដារសូចនាករទីក្រុងស្អាត និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាកម្មទេសចរណ៍ក្នុងក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង។ យោងតាមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត វិថីម្ហូបអាហារខេត្តកោះកុង គ្រោងនឹងរៀបចំនៅសួនច្បារមុខមន្ទីរទេសចរណ៍ ដោយរៀបចំជាតូប បង្គន់អនាម័យស្តង់ដារ និងចំណតរថយន្តត្រឹមត្រូវ ដោយរក្សបាននូវ សោភ័ណភាព អនាម័យ និងអាចឲ្យអាជីវករអាចលក់ដូរពេញ១ថ្ងៃ៕

អត្ថបទទាក់ទង