តាតៃក្រោម,ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥
កម្មវិធីនេះឡើង ក្នុងគោលបំណងបង្កើតបរិយាកាសអប់រំ ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលារៀន និងសហគមន៍ ឈរលើស្មារតីជួយជម្រុញ គាំទ្រ លើកកម្ពស់ការអាន និង ការថែទាំសុខភាពតាមរយៈសកម្មភាពធំៗចំនួន៤ រួមមាន៖
១. ការប្រកួតវិធីសាស្រ្តអានបែបជប៉ុន (Biblio Battle Competition)
២. ការបង្ហាញផ្ទាំងរូបភាព ( Kamishibai)
៣. ការវាស់វែងរាងកាយដល់សហគមន៍ (វាស់កម្ពស់ ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម)
៤. ព្រឹត្តិការណ៍កីឡា លេងល្បែងជុំគ្នា ក្នុងរវាងសហគមន៍ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស
សមាសភាពចូលរួម លោក បាន ចាន្នារិទ្ធិ ប្រធានប៉ុស្ដិ៍សុខភាពតាតៃក្រោម លោក នួន នឿន មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម ព្រះតេជគុណ ឡាន់ អន លេខាគណខេត្ត គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងអាណាព្យាបាលសិស្ស នៅសាលាបឋម និងអនុវិទ្យាល័យតាតៃ។


















