ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង បានដឹកនាំលោកស្រី សេង គឹមហ៊ូន នាយករងរដ្ឋបាលសាលាស្រុក និងលោកស្រី សែម ចិន្តា អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ចូលពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅសាលមហោស្រព ខេត្តកោះកុង។








