ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ លោក អ៉ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ និងលោក ជួន ចិន្តា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះកុង បានចុះចូលរួមពិនិត្យ និងសិក្សាបច្ចេកទេសប្រភេទដីសម្រាប់គម្រោងសាងសង់ស្ពានថ្ម នៅចណុចព្រែកម៉ៃស៉ី ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលឃុំតាតៃក្រោម សម្រាប់ឆ្នាំ២០២៥
សមាសភាពចូលរួមអាជ្ញាធរឃុំតាតៃក្រោម ក្រុមការងារសិក្សាប្រភេទដី និងតំណាងប្រជាពលរដ្ឋ







