នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ”សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធស្រុកទាំងបីប្រភេទ មន្រ្តីរាជការការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំទាំង០៦ នៃស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។















































