/ / /

លោក ជា សូវី អភិបាល និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ លើកទិសដៅបន្តត្រីមាសបន្ទាប់ និងពិភាក្សាការងារផ្សេងៗ

ស្រុកកោះកុង ៖ នៅថ្ងៃសុក្រ ៦ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពី លទ្ធផលការងារប្រចាំឆមាសទី១ លើកទិសដៅបន្តត្រីមាសបន្ទាប់ និងពិភាក្សាការងារផ្សេងៗ ក្រោមការដឹកនាំដោយលោក ជា សូវី អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង និងមានការអញ្ជើញចូលរួមពីលោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាអនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោក លោកស្រីសមាជិកគណៈកម្មាធិការអនុសាខា មន្រ្តីប្រចាំការអនុសាខា ក្រុមការងារកាកបាទក្រហមឃុំទាំងបួន និងទីប្រឹក្សាយុវជនកាកបាទក្រហម វិទ្យាល័យ ហ៊ុន សែន ត្រពាំងរូង សរុបចំនួន ១២នាក់ ស្រី ០៣នាក់ នៅស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង។

ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យកូរ៉ុម
២. ពិនិត្យមើលរបាយការណ៍ឆមាសទី១ ឆ្នាំ២០២០
៣. រៀបចំផែនការចំណូល ចំណាយឆ្នាំ២០២១
៤. រៀបចំផែនការសកម្មភាពប្រចាំខែបន្ទាប់
៥. រៀបចំកែសម្រួលក្រុមការងារកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តឃុំ
៦. រៀបចំធ្វើវិភាគទានថវិកាពីគណៈកម្មាធិការ និងគណៈកិត្តយសអនុសាខា និងមន្រ្តីរាជការក្នុងស្រុកកោះកុង
៧. រៀបចំការគ្រប់គ្រងយុវជនកាកបាទក្រហម

ក្នុងនោះ លោកប្រធាន បានណែនាំ និងចង្អុលបង្ហាញដល់ក្រុមការងារកាកបាទក្រហមឃុំ ត្រូវយកទុកដាក់លើកិច្ចការងារមនុស្សធម៌នេះ ឱ្យបានស្មើភាព និងយុត្តិធម៌ ចំពោះជនក្រីក្រ ជនងាយរងគ្រោះ និងជាពិសេសការយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពមាតា និងទារក ដោយតម្រូវអោយសហការជាមួយមណ្ឌលសុខភាព ឬប៉ុស្ដិ៍សុខភាព ត្រូវធ្វើការតាមដានពីស្ថានភាពនៃគភ៌ និងសុខទុក្ខ ឬបញ្ហាប្រឈមផ្សេងៗ ដើម្បីអនុសាខាជួយអន្តរាគមន៍បានទាន់ពេលវេលា និងស្ថានការណ៍។ ទន្ទឹមជាមួយគ្នាក្នុងផងដែរ លោកប្រធាន បានគូសបញ្ជាក់បន្ថែមថា សូមធ្វើការសហការជាមួយនឹងមន្រ្តីប្រចាំការអនុសាខា ដើម្បីរៀបចំការងារនេះ ឱ្យទទួលបាននូវប្រសិទ្ធភាព និងទិសដៅរបស់កាកបាទក្រហម ស្របតាមវិស័យស្នូលទាំង៤។

ជាចុងក្រោយ លោកប្រធាន បានលើកទិសដៅសកម្មភាពបន្តសម្រាប់ខែបន្ទាប់ និងការងារមួយចំនួនដូចជា៖
១. រៀបចំផែនការសកម្មភាពចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ក្នុង ១ខែ យ៉ាងតិចណាស់ ២លើក ក្នុង ១ឃុំ
២. ពង្រឹងសមត្ថភាពការអនុវត្តការងាររបស់ក្រុមការងារកាកបាទក្រហមឃុំ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង
៣. ត្រូវរៀបចំកិច្ចប្រជុំប្រចាំខែនីមួយៗ ត្រឹមសប្តាហ៏ទី៤

ប្រភព ៖ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។