លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញទទួល ស្វាគមន៍ និងផ្តល់កិច្ចសម្ភាស ជូនក្រុមការងារអន្តរក្រសួងតំណាងក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ដើម្បីរៀបចំករណីសិក្សា ស្តីពីការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់មន្ទីរពេទ្យខេត្តកោះកុង។ កិច្ចសម្ភាសនោះ ធ្វើឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ៕









