រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នូវផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកោះកុង ឆ្នាំ២០១៩-២០២៣

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នូវផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកោះកុង ឆ្នាំ២០១៩-២០២៣។ ពិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម សុខ សុគុណ អគ្គនាយករងផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ និងមានការ ចូលរួមពីលោកអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងសណ្ឋាគារ ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តកោះកុង សរុប៥០នាក់។ ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្ត ដែលបានដាក់ផ្សព្វផ្សាយនៅពេលនេះគឺ ជាឯកសារគ្រឹះដ៏មានសារៈសំខាន់ និងជាត្រីវិស័យមួយក្នុងការចង្អុលបង្ហាញពីក្របខ័ណ្ឌអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកោះកុងឲ្យមានភាពល្អប្រសើរ ជំរុញកំណើនទេសចរណ៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

អត្ថបទទាក់ទង