វេលាម៉ោង ០៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ បានចូលរួមសហការជាមួយក្រុមការងារមន្ទីបរិស្ថានខេត្តកោះកុង ដើម្បីរៀបចំយុទ្ធនាការសម្អាតតាមបណ្តោយផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ ប្លាស្ទិក» និងមានការចូលរួមពី ស្មៀនឃុំ ជំនួយការឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ ក្រុមការងារស្នាក់ការល្បាតឃុំត្រពាំងរូង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលជាយុវជនស្មាក់ចិត្តកាកបាទក្រហម ស ស យ ក និងកាយរិទ្ធ មកពីសាលាវិទ្យាហ៊ុនសែនត្រពាំងរូង សរុបចំនួន ៩៧នាក់ ស្រី ៣៨នាក់ នៅតាមដង់ផ្លូវជាតិលេខ ៤៨ ក្នុងមូលដ្ឋានឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥
March 7, 2025












