/ / /

លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យ និងតាមដានដំណេីរការ ការងារជួសជុលអគារសាលាឃុំកោះកាពិ សាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ និងផ្លូវបេតុងអាមេមានជើងចំនួន ០២ខ្សែ នៅឃុំកោះកាពិ

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក អ៊ឹង បឺត ប្រធានការិយាល័យ ផែនការ និងគាំទ្រឃុំ សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យ និងតាមដានដំណេីរការ ការងារជួសជុលអគារសាលាឃុំកោះកាពិ ទំហំ ១៤៤ ម៉ែត្រការ៉េ(ជួលជុលដំបូល ក្រាលការ៉ូបាត លាបថ្នាំពណ៌ ធ្វើជណ្តើរជន ពិការ) និងចាក់បេតុងសាបទំហំ ២២០ ម៉ែត្រការរ៉េ, ការងារសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង១៨៦ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ កម្រាស់ ១២០ ម.ម និងផ្លូវបេតុងអាមេមានជើងចំនួន ០២ខ្សែ ប្រវែង ២៥១ម៉ែត្រ ទទឹង១.៦ម៉ែត្រ កម្រាស់៦០ម.ម ដែលបានអនុវត្តដោយសហគ្រាស ចំណានសំណង់កោះកុង ដែលប្រេីប្រាស់មូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលឃុំកោះកាពិ។

ក្រោយការចុះពិនិត្យជាក់ស្តែង ជាលទ្ធផលមានដូចខាងក្រោម៖
១. ការងារជួសជុលអគារសាលាឃុំកោះកាពិ អនុវត្តបាន៦០% 
២. ការងារសាងសង់បេតុងអាមេចំនួន ១ខ្សែ ប្រវែង១៨៦ម៉ែត្រ អនុវត្តបាន ១០០%
៣. ការងារសាងសង់ផ្លូវបេតុងមានជើង ចនួន ២ខ្សែ ប្រវែង២៥១ម៉ែត្រ អនុវត្តបាន ៤០% 

សកម្មភាពការងារបន្ត ៖
១. បន្តចុះគាំទ្រ និងជម្រុញដល់គណៈកម្មការលទ្ធកម្មឃុំ និង គណៈកម្មការគ្រប់គ្រងគម្រោងឃុំ បន្តចុះពិនិត្យ តាមដាន ការអនុវត្ត របស់ក្រុមហ៊ុន ឱ្យស្របតាមប្លង់បច្ចេកទេស
២.បន្ត ការសម្របសម្រួលជាមួយក្រុមហ៊ុនឱ្យមានកិច្ចសហការល្អ ជាមួយម្ចាស់គម្រោង និងអ្នកទទួលផល
៣.បន្តចុះពិនិត្យ តាមដានការអនុវត្តគម្រោងរហូតដល់បញ្ចប់ការអនុវត្ត និងធ្វេីការវាយតម្លៃគុណភាព។
៤. សហការជាមួយមន្រ្តីបច្ចេកទេសខេត្ត ចុះវាយតម្លៃគុណភាពសំណង់ 

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    28/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០១រូប ចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    28/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការពិនិត្យវាយតម្លៃគ្រឿងឥស្សរិយយស ជូនដល់វីរជន និងមន្ដ្រីរាជការ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៦

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ ហាន់​ ចក់​ ប្រធានការិយាល័យពាហិរសាសនា​ នៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោកប្រធានមន្ទីរ បានចូលរួមសិក្ខាសាលា ស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈនៃអង្គគ្រូបង្រៀន និងការបង្ហាញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស (HRMIS) ថ្មី

  • រដ្ឋបាលស្រុកថ្មបាំង/
    28/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ នៃការរុករកការជិកគាស់ និងការធ្វើមាតុភូមិ និវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្រ្តខេត្តកោះកុង