រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពីការអប់រំ ថែទាំ អនាម័យបរិស្ថាន

លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាផ្សព្វផ្សាយស្តីពីការអប់រំ ថែទាំ អនាម័យបរិស្ថាន។ វេទិកាផ្សព្វផ្សាយមានការអញ្ជើញចូលរួមពី:
លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ
លោក ទួន ភារិទ្ធ ប្រធានការិយាល័យលទ្ធកម្ម ក្រុងខេមរភូមិន្ទ
លោក គឹម សុផល ប្រធានការិយាល័យសាធារការ ដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈក្រុងខេមរភូមិន្ទ
ក្រុមការងារនៃមន្ទីរបរិស្ថាន ខេត្ត
តំណាងចៅសង្កាត់ដងទង់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ តំណាងក្រុមហ៊ុនប្រមូលសំរាមក្រុង និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស សរុបចំនួនប្រមាណជា៧០នាក់។
វេទិកាផ្សព្វផ្សាយនេះបានរៀបចំឡើងនៅបរិវេណវិហារភូមិ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
December 23, 2024

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង