តាតៃក្រោម,ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ។