លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក ឡុង សុខហេង ប្រធានការិយាល័យផែនការ និងគាំទ្រសង្កាត់ និងលោក សួន លីហ្វុង ប្រធានការិយាល័យលេខាក្រុមប្រឹក្សា បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលរម្លឹកស្តីពីការ វាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៤ ខែ ធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ។ វគ្គបណ្តុះបណ្តាលនេះមាន គោលបំណងពង្រឹងសមត្ថភាពការវាយតម្លៃដល់អ្នកវាយតម្លៃ នៃរដ្ឋបាលក្រុង ស្រុកអនុវត្តការវាយតម្លៃមូលនិធិ គាំទ្រការផ្តល់សេវាឃុំ សង្កាត់កាន់តែមានគុណភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្តបាន។
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល
December 23, 2024