រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារសម្របសម្រួលផលប៉ះពាល់គម្រោងផ្លូវល្បឿនលឿន បានដឹកនាំប្រជុំលើកទី៣ តាមនិតីវិធី ដើម្បីសម្របសម្រួល ជាមួយគូទំនាស់ ដែលអះអាងថាជាកម្មសិទ្ធិករ លើដីដែលកំពុងរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿន។

អង្គប្រជុំឯកភាព
១.ប្រគល់ដីឲ្យឈ្មោះ ស៊ឹម សារុន និងលោកស្រី ខាន់ វន្នី ជាបណ្តោះអាសន្ន ដោយទុករយៈពេល៣០ថ្ងៃ គិតចាប់ពី ថ្ងៃចន្ទ ទី២៩ ខែមិថុនា ដល់ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ សម្រាប់បើកផ្លូវតវ៉ា
២-ភាគីឈ្មោះ ស៊ឹម សារុន និងឈ្មោះ ខាន់ វន្នី (ហៅយាយសេះហោះ) ដែលមានឈ្មោះ ហៀន វណ្ណៈ ជាតំណាង អញ្ជើញសាក្សីទាំងអស់មកធ្វើកិច្ចសន្យា ឬសម្របសម្រួលជាមួយអាជ្ញាធរស្រុកដើម្បីធ្វើឯកសារកិច្ចសន្យាជាលាយលក្ខណ៍អក្សរ
៣-លោក ស៊ឹម សារុន និង ខាន់ វន្នី និងអ្នកពាក់ព័ន្ធ មិនត្រូវរំខាន ឬរារាំងការសាងសង់ផ្លូវល្បឿនលឿននោះទេ ចាប់ពីថ្ងៃនេះតទៅ
៤-ប្រធានក្រុមការងារដោះស្រាយបញ្ហាផ្លូវល្បឿនលឿនថ្នាក់ខេត្ត ក្នុងនាមរដ្ឋបាលខេត្ត នឹងធ្វើសេចក្តីជូនដំណឹងស្តីពីការសម្រេចជាបណ្តោះអាសន្ននេះដល់ភាគីពាក់ព័ន្នទាំងអស់ដើម្បីបើកផ្លូវតវ៉ា ដោយសេចក្តីជូនដំណឹងនោះ នឹងមានបិទផ្សាយនៅទីតាំងដី សាលស្រុក ឃុំ និងបញ្ជូនទៅភាគីពាក់ព័ន្ធតាមមធ្យោបាយផ្សេងៗ។

អត្ថបទទាក់ទង