រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០២:០០ នាទីរសៀល លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ក្រោមអធិបតីភាព លោក ស្រេង ហុង អភិបាលរង នៃគណៈអភបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ។