លោក អុឹង គី ជំទប់ទី១ឃុំ និងជាមេឃុំស្តីទីឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣១ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ ។
+ សមាសភាពចូលរួមមាន ៖
- សមាជិកក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនជើងទឹកចំនុចឡាំដាំ មេភូមិ១ មេភូមិ២ មេភូមិកោះស្រឡៅ តំណាងប៉ុស្តិ៍សុខភាពឃុំកោះកាពិ នាយកសាលាទាំង៣ នៃឃុំកោះកាពិ គណៈកម្មការសហគមន៍ការពារតំបន់ធម្មជាតិទាំង២ភូមិ សរុបចំនួន ១៨នាក់ នៅសាលាឃុំកោះកាពិ។
+ មានរបៀបវារៈដូចខាងក្រោម៖
១. បើកកិច្ចប្រជុំ
២. ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំ។
៣- ពិនិត្យ និងអនុម័តសេចក្តីព្រាងលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣០ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះកាពិ
៤- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ របស់រដ្ឋបាលឃុំកោះកាពិ
៥- ឆ្លងរបាយការណ៍ប្រចាំខែធ្នូ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិ
៦- បញ្ហាផ្សេងៗ
៧- បិទអង្គប្រជុំ ។
អត្ថបទ : លឹម ឧត្តម
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤