រដ្ឋបាលឃុំជ្រោយប្រស់; ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទីព្រឹក ក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី៣០ ប្រចាំខែធ្នូ របស់ក្រុមប្រឹក្សាឃុំជ្រោយប្រស់ អាណត្តិទី៥ នៃស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាពលោក ពុំ ធឿន មេឃុំជ្រោប្រស់ និងជាប្រធានអង្គប្រជុំ ដែលមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ លោកមេភូមិទាំងពីរ នៃឃុំជ្រោយប្រស់ លោកគ្រូ អ្នកគ្រូនាយកសាលា នាយរងប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ និងក្រុមទ្រទ្រង់សុខភាពភូមិ សរុបចំនួន ១៥នាក់ ស្រី ២នាក់ នៅសាលាឃុំជ្រោយប្រស់។