លោក សាន់ អាប់ឌុលការីម សមាជិកក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្ក្នុង ពិធីជួបជុំប្រចាំឆ្នាំលើកទី៤ សម្រាប់ សិស្ស និស្សិត បញ្ញវន្ត ថ្នាក់ដឹកនាំឥស្លាម ហាកឹមតួន និងគ្រូបង្រៀនខ្មែរឥស្លាម មកពីខេត្តកំពត ខេត្តកែប ខេត្តព្រះ សីហនុ ខេត្តកោះកុង និងខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាប្រធានអង្គការ សមាគម ក្រុមប្រឹក្សាក្រុង/ស្រុក អភិបាលរងនៃគណៈអភិបាលក្រុង/ស្រុក គណៈអ៉ីម៉ាំ និងសមាជិកសមាជិការអញ្ជើញចូលរួមប្រមាណចំនួន១,១៨៨នាក់ នៅសាលសន្និសីទបូកគោ ខេត្តកំពត ដែលរៀបចំដោយ អង្គការសម្ពន្ធ័អ្នកអប់រំទិសនិរតី ។
ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក