/ / /

លោកឧត្តមសេនីយ៍ត្រី ថុង ណារុង សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា បានចូលរួមពិធីប្រគល់ ទទួលអំណោយ ជាសម្ភារអប់រំផ្សព្វផ្សាយ ទប់ស្កាត់ជំងឺកូវីដ១៩ និងអាវពោងសុវត្ថិភាព ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ។

លោកឧត្តមសេនីយ៍ត្រី ថុង ណារុង សមាជិកគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា បានចូលរួមពិធីប្រគល់ ទទួលអំណោយ ជាសម្ភារអប់រំផ្សព្វផ្សាយ ទប់ស្កាត់ជំងឺកូវីដ១៩ និងអាវពោងសុវត្ថិភាព ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ។សម្ភារដែលសាខាទទួលបាន រួមមាន៖ សាប៊ូ ចំនួន ២១៦ដុំ ផ្ទាំងរូបភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធីសម្អាតដៃ ៦០០សន្លឹក បណ្ណប្រកាស (ទំហំA៤) ៧០០សន្លឹក និង ជែលលាងដៃ២៤ដប និងអាវពោងសុវត្ថិភាពចំនួន៤០០អាវ (ឧបត្ថម្ភដោយ ICRC) សម្រាប់មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់សាខា ក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានីខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការ​ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា។ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត បានផ្លាស់ប្តូរបទពិសោធន៍នូវយុទ្ធនាការចុះផ្សព្វផ្សាយកន្លងមកផងដែរ។

ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញេីសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះមន្ត្រី-បុគ្គលិកសាខាទាំងអស់ ព្រមទាំងសូមផ្តាំផ្ញេីដល់ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំងតាមដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធភាពការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នេះ៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    ផែនទីគោលដៅទេសចរណ៍ក្នុងខេត្តកោះកុង Koh Kong Tourism Sites Map

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្ដីពីការបំពេញទិន្នន័យគម្រោងផែនការអភិវឌ្ឍន៍ទេសចរណ៍របស់រដ្ឋបាលស្រុកចូលទៅក្នុងតារាងម៉ាទ្រិចរបស់គម្រោងអភិវឌ្ឍន៍ទេសចរខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំកំណត់ព្រំប្រទល់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ទូទាំងខេត្តកោះកុង ដែលពុំទាន់មានភាពច្បាស់លាស់

  • ហេង គីមឆន/
    27/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    27/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្តកោះកុង​ អញ្ជើញ​ចូលរួមកិច្ចប្រជុំស្ដាប់សេចក្ដីរាយការណ៍ ស្ដីពីវឌ្ឍនភាពការងារប្រចាំចតុមាសទី១ ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ អភិ​សន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

  • ហេង គីមឆន/
    27/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុង «កម្មវិធីប្រារព្ធមិទ្ទិញអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោក កាកកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ