សាខា កក្រក ខេត្តកោះកុង៖ ថ្ងៃសុក្រ ទី២០ ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមដំណើរដោយ លោក ម៉ាស់ សុជា អនុប្រធានកិត្តយសអនុសាខាស្រុកស្រែអំបិល និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ សពក្មេងប្រុសទាំង២ នាក់ ដែលបានលង់ទឹកស្រះស្លាប់ ស្ថិតនៅចំណុចក្រោយផ្ទះឈ្មោះ យិប សួន ស្ថិតនៅភូមិភ្នំស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្នុងឱកាសនេះផងដែរ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយនៅការបាត់បង់កូនៗជាទីស្រលាញ់ព្រមទាំងរំលែកទុក្ខដ៍ក្រៀមក្រំនេះផង សូមបានទៅកាន់ទីបរមសុខ និងមានប្រសាសន៍លើកទឹកចិត្តដល់ឪពុក ម្តាយនៃសពសូមកាត់ចិត្តគិតដល់សុខភាព និងប្រឹងប្រកបរបរចិញ្ចឹមជីវិតនិងកូនដែលនៅរស់ទៅមុខទៀត ។
សម្ភារចូលរួមរំលែកទុក្ខមាន៖ អង្ករ ៥០គីឡូ ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ មីខ្លាឃ្មុំ ១កេស ត្រីខ ២យួរ និងថវិកា ៤០ម៉ឺនរៀល ព្រមទាំងថវិការបស់លោកជំទាវចំនួន ១លានរៀល ដូចៗគ្នាផងដែរ ។