នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្ត្រីចំនួន ០៣រូប ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារ សពកុមារី ឈឿន កុលាប (ហៅ ងើយ) ដែលបានលង់ទឹកសមុទ្រស្លាប់ បច្ចុប្បន្នសពតំកល់ធ្វើបុណ្យនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។នាឱកាសនេះផងដែរ លោក គង់ សំរិទ្ធ ប្រធានមន្ទីរ ស.អ.យ ខេត្ត បានផ្ដល់នូវកញ្ចប់ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងអង្ករចំនួន ៥០គ.ក្រ និងចូលរួមសោកស្តាយនូវការបាត់បង់កូនជាទីស្រឡាញ់ព្រមទាំងរំលែកទុក្ខដ៍ក្រៀមក្រំនេះផង សូមបានទៅកាន់ទីបរមសុខ និងលើកទឹកចិត្តដល់ ម្តាយនៃសពសូមកាត់ចិត្តគិតដល់សុខភាព និងប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងកូនដែលនៅរស់ទៅមុខទៀត។