ក្រុមការងារ នៃក្រុមប្រឹក្សាខេត្តកោះកុង ចុះជួយស្រុកស្រែអំបិល ដឹកនាំដោយ ឯកឧត្តម អ៊ុន ឆាលី រួមដំណើរមាន ឯកឧត្ដម សៅ សុឺនធួន ឯកឧត្តម កែវ សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះពិនិត្យសកម្មភាពការងារ របស់មន្ត្រីនៅការិយាល័យច្រកចេញចូលតែមួយ និងជួបពិភាក្សាការងារចាំបាច់មួយចំនួន ជាមួយរដ្ឋបាលស្រុកស្រែអំបិល។