ទីចាត់ការផែនការ និងវិនិយោគ បានសហការជាមួយមន្ទីរផែនការខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ និងកែតម្រូវ សេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២០-២០២៤ របស់រដ្ឋបាលខេត្ត បន្ទាប់ពីបានទទួលការបញ្ជាក់អនុលោមភាព ពីក្រសួងមហាផ្ទៃ ត្រៀមនឹងធ្វើការបោះពុម្ពសៀវភៅ និងផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ នេះក្នុងពេលដ៏ខ្លីខាងមុខនេះ៕