រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២០

ស្រុកកោះកុង៖ ថ្ងៃអង្គារ ៣ កើត ខែអាសាឍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានបើកកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិកសរុបចំនួន ១៦នាក់ ស្រី ០៦នាក់។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម ៖
១. ចុះឈ្មោះអ្នកចូលរួម
២. បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែឧសភា
៤. ពិនិត្យ និងអនុម័តលើ
-ប្រតិទិនប្រចាំឆ្នាំ២០២០
-ផែនការសកម្មភាពឆ្នាំ២០២០
-ផែនការថវិកាឆ្នាំ២០២០
៥. របាយការណ៍តាមការិយាល័យ និងឃុំ
៦. ផែនការសកម្មភាពបន្ត
៧. បូកសរុប និងបិទកិច្ចប្រជុំ

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង