រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី​ សម្បូរ​ សុភា​ប្រធានមន្ទីរវប្បធម៌​និងវិចិត្រសិល្ប:ខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុង​ ពិធីបិទបុណ្យសមុទ្រ​ លេីកទី១១​ ជុំទី៣​ នៅខេត្តកំពត

នាវេលាល្ងាច​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ លោកស្រី​ សម្បូរ​ សុភា​ ប្រធានមន្ទីរវប្បធម៌​និងវិចិត្រសិល្ប:ខេត្តកោះកុង និងក្រុមការងារ​ ​បានចូលរួម​ជាមួយរដ្ឋបាលខេត្ត ក្នុងការរៀបចំតាំងពិព័រណ៍ផលិតផល និងអមដំណើរលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត ក្នុងពិធីបិទបុណ្យសមុទ្រ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងទទួលទង់បុណ្យសមុទ្រ ពីឯកឧត្តមអភិបាលខេត្តកំពត ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ លើក១២ ជុំទី៣ ដែលនឹងប្រារព្ធនៅខេត្តកោះកុង នៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

អត្ថបទទាក់ទង