/ / /

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំសហការី ១រូប អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងផែនការ

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង ដឹកនាំសហការី ១រូប អញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងផែនការ ក្រោយអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងផែនការ មន្ទីរផែនការរាជធានី ខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ៤៥០នាក់ នឹងដំណើរការរយៈពេល២ថ្ងៃ ពីថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំជាន់ទី៨ ទីស្ដីការក្រសួងផែនការ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងផែនការ ដែលខិតខំបំពេញភារកិច្ចការងារយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងសម្រេចបានសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈ ជូនក្រសួងផែនការ និងរាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២៤កន្លងទៅ និងបានគូសបញ្ជាក់ថា ក្រសួងផែនការ ជាសេនាធិការជូនរាជរដ្ឋាភិបាល មានតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ផែនការវិនិយោគសាធារណៈ, ការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការងារលើកកម្ពស់អាហារូបត្ថម្ភ, ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និងការងារផលិតនិងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ រួមមានស្ថិតិប្រជាសាស្ត្រ, សេដ្ឋកិច្ច, សង្គមកិច្ច, សុខភាព និងកសិកម្ម សម្រាប់ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានត្រួតពិនិត្យនិងវាយតម្លៃ តាមវិស័យរបស់ខ្លួន, និងការងារប្រជាជននិងអភិវឌ្ឍន៍ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យសម្រេចបានយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានចង្អុលបង្ហាញឱ្យក្រសួងផែនការដឹកនាំ សម្របសម្រួលកម្រិតបច្ចេកទេស ក្នុងការរៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន ព្រមទាំងផ្គូផ្គង និងតម្រឹម ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការសកម្មភាពសម្រាប់ការអភិវឌ្ឍតាមវិស័យ ដោយមានការចូលរួមពីស្ថាប័នគោលនយោបាយ ស្ថាប័នថវិកា និងស្ថាប័នជំនាញ ដើម្បីធ្វើឱ្យមានសង្គតិភាព និងប្រសិទ្ធភាព និងធានាសហថាមភាពនៃសកម្មភាព ដែលមានលក្ខណៈអន្តរវិស័យ និងប្រទាក់ក្រឡាគ្នា។ ជាមួយគ្នានេះដែរ យុទ្ធសាស្រ្ដបញ្ចកោណ ក៏បានដាក់បញ្ចូលការងារអាទិភាពសម្រាប់ក្រសួងផែនការ ក្នុងការសម្របសម្រួលការងារពាក់ព័ន្ធនឹងការធ្វើបរមភាវូបនីយកម្មភាគលាភប្រជាសាស្រ្ត និងការពង្រឹងភាពធន់ប្រជាសាស្រ្ត។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់អង្គសន្និបាតទាំងមូល យកចិត្តទុកដាក់ស្វែងយល់ និងពិភាក្សាឱ្យបានផុលផុសអំពីសមិទ្ធផលការងារឆ្នាំ២០២៤ និងបញ្ហាប្រឈមទាំងឡាយដែលបានជួបប្រទះ ដើម្បីបានជាធាតុចូលក្នុងការដាក់ចេញជាដំណោះស្រាយនិងការធ្វើអាទិភាវូបនីយកម្មជាទិសដៅការងារក្នុងឆ្នាំ២០២៥នេះ ដោយភាពបុរេសកម្ម ស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងប្រសិទ្ធផល គ្រប់វិស័យការងាររបស់ក្រសួងផែនការ នៅក្នុងបរិបទនៃកំណែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដើម្បីរួមចំណែកដឹកនាំប្រទេសកម្ពុជាចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចឱ្យបានជោគជ័យនៅឆ្នាំ២០២៩។

ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម