លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ២០២៤-២០២៥។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកទេសវិទ្យាកម្ពុជា។
វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





