/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយក្រុមប្រតិបត្តសាខា សហការ ជាមួយ លោក អិក កួន ប្រធានក្រុមការងារកាកបាទក្រហមឃុំថ្មស ស្រុកបូទុមសាគរ និងលោកស្រី អ៊ុន មករា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកគិរីសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន០៣ គ្រួសារ ស្ថិតនៅ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ និងស្ត្រីសម្រាលកូនភ្លោះជួបការលំបាក ១នាក់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយក្រុមប្រតិបត្តសាខា សហការ ជាមួយ លោក អិក កួន ប្រធានក្រុមការងារកាកបាទក្រហមឃុំថ្មស ស្រុកបូទុមសាគរ និងលោកស្រី អ៊ុន មករា អនុប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកគិរីសាគរ និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន០៣ គ្រួសារ ស្ថិតនៅ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ និងស្ត្រីសម្រាលកូនភ្លោះជួបការលំបាក ១នាក់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះ ក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

តមកក្រុមការងារបានបន្តចុះផ្សព្វផ្សាយ និង ចាក់សារអប់រំ ណែនាំពីវិធី លាងដៃបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋ នៅឃុំថ្មស និងឃុំភ្ញីមាស ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

សម្ភារដែលសាខាបានផ្ដល់ជូនគ្រួសារចាស់ជរា៣គ្រួសារ ក្នុង១គ្រួសារៗ ទទួល បាន៖
អង្ករ២៥ គក្រ ត្រីខ ១ឡូ មីម៉ាម៉ា១កេស ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ព្រមទាំងថវិកា ចំនួន ៨ម៉ឺនរៀល ដូចៗគ្នា។
ដោយឡែកស្ត្រីសម្រាលបានកូនភ្លោះ២នាក់ ទទួលបាន៖ អង្ករ២៥គក្រ មីម៉ាម៉ា១កេស ត្រី១២ឡូ ទឹកសុទ្ធ១កេស ទឹកផ្លែឈើ១២កំប៉ុង ទឹកត្រី ១យួរទឹកស៊ីអ៊ីវ ១យួរ ឃីតកូនង៉ែត២ឈុត ម្សៅទឹកដោះគោ២កំប៉ុងធំ ខោទឹកនោម២០ខោ ថ្នាំបាញ់មូស ២កំប៉ុង ធូបមូស២ប្រអប់ មុងសុវត្ថិភាព១ អាវយឺត៤ ព្រមទាំងថវិកា ២០០.០០០រៀល ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦