ស្រុកកោះកុង ៖ នៅថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨:២៥ នាទីព្រឹក រដ្ឋបាលឃុំជ្រោយប្រស់បានបើកកិច្ចប្រជុំប្រចាំខែមិថុនា ក្រោមការដឹកនាំដោយលោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ សមាសភាពចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្ដិ៍សុខភាពឃុំ នាយកសាលាបឋម មេភូមិ សរុប ១២ នាក់ ស្រី ០២ នាក់ ដោយធ្វើការប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១- ពិភាក្សា លើកិច្ចការសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
២- ពិភាក្សាលើកិច្ចការងារបរស្ថានក្នុងមូលដ្ឋាន
៣- ធ្វើការណែនាំបន្តដល់លោកនាយកសាលា ឱ្យធ្វើការផ្សព្វផ្សាយដល់ លោកគ្រូ អ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស ដើម្បីធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ ដែលក្រសួងអប់រំ បានដាក់ជូន
៤- បញ្ហាផ្សេងៗ
៥- បិទកម្មវិធី
អត្ថបទ៖ សន សេង