/ / /

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពី លោក លោកស្រី ដែលជាអ្នកកាន់កម្មវិធីមកពីឃុំ សង្កាត់ ទូទាំងខេត្តកោះកុង។

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពី លោក លោកស្រី ដែលជាអ្នកកាន់កម្មវិធីមកពីឃុំ សង្កាត់ ទូទាំងខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ គឺជាកម្មវិធីអន្តរាគមន៍មួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលមានការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានប័ណ្ណសមធម៌ប្រភេទទី១ និង២។ ការគ្រប់គ្រងការដឹកនាំ និងការសម្របសម្រួលអនុវត្តកម្មវិធី និងប្រើប្រាស់រចនាសម្ព័ន្ធស្ថាប័នដែលមានស្រាប់ របស់កម្មវិធីផ្តល់សាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ ដើម្បីធានានិរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាពការចំណាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនេះ ក្រសួង បានណែនាំរួចមកហើយ មន្ទីរបានបន្តរៀបចំវគ្គបណ្ដុះបណ្ដាល ដោយផ្តោតសំខាន់ទៅលើបច្ចេកទេស ក្នុងការអនុវត្តកម្មវិធី តាមប្រព័ន្ធបច្ចេកវិទ្យា(តាភ្លែត)។ វគ្គបណ្ដុះបណ្ដាលនេះផ្តោតសំខាន់ទៅលើ ១-កំណត់ឲ្យបាននូវបញ្ហាប្រឈម បើកំពុងកើតមានលើប្រព័ន្ធ CTP-WC និងរកវិធីសាស្ត្រដោះស្រាយ ២-ខិតខំត្រង់ត្រាប់ស្ដាប់បទបង្ហាញរបស់លោកគ្រូ អ្នកគ្រូអំពីការប្រើប្រាស់មុខងារថ្មី អែបថ្មី និង៣-ទទួលអនុវត្តផែនការសកម្មភាពបន្ត៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម