16/06/2020(08:00នាទីព្រឹក)
......................................
លោក ក្រូច បូរីសីហា អភិបាលរង នៃគណអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មាន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ របស់គណៈ កម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ ដោយមានការចូលរួមពីលោក សេង ហៃ ប្រធានក្រុមការងារគណៈកម្មការអន្តរក្រសួងលោក សៀង បូរ៉ា ទីប្រឹក្សាបច្ចេកទេស លោក ហុក សុីណាត ទីប្រឹក្សាបច្ចេកទេស លោក ឆឹង ង៉ែមេឃុំកណ្តោល សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ប្រជាពលរដ្ឋសរុបចំនួន៦៨នាក់ ស្ថិតនៅវត្តពោធិរង្សី ហៅវត្តកណ្តោល ស្ថិតនៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
......................................
ថ្ងៃអង្គារ ១១ រោច ខែជេស្ឋ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០
June 16, 2020