/ / /

លោកជំទាវ មិថុនា ភូថង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង តំណាងដោយ លោក វេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការគណៈកម្មាធិការសាខា នាយកប្រតិបត្តសាខា និងក្រុមប្រតិបត្តសាខា បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ នៅវត្តជោត្តញ្ញាណរាម ក្នុងឱកាសចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

លោកជំទាវ មិថុនា ភូថង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង តំណាងដោយ លោក វេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការគណៈកម្មាធិការសាខា នាយកប្រតិបត្តសាខា និងក្រុមប្រតិបត្តសាខា បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ នៅវត្តជោត្តញ្ញាណរាម ក្នុងឱកាសចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

លោកជំទាវ មិថុនា ភូថង តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង សមាជិក សមាជិកាគណៈកម្មធិការសាខា ក្រុមប្រិបត្តសាខា អនុសាខា ក្រុង/ស្រុកទាំង៧ ព្រមទាំងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទ សាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ ជាមួយនឹងមនោសញ្ចេតនា កត្តញ្ញូកតា វេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។

ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមចងចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រដ៏គួរឱ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្របវិស័យ ហើយដែលនេះជាព្រះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។

ដោយគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ពហរះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្របារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងទៅ។

ទេយ្យទានដែលសាខាប្រគេនរួមមាន៖ អង្ករ៥០គ្រ មីម៉ាម៉ា២កេស ត្រី៤ឡូ ទឹកសុទ្ធឱរ៉ាល់២កេស ចង្ហាន់៣ស្រាក់ និងបច្ច័យមួយចំនួន៕
សាខា កក្រក ខេត្តកោះកុង ៖ នៅថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/09/2026

    លោកស្រី តាំង សុភ័ក្រ្ដធីតា អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការនិងលេខាធិការដ្ឋានប្រយុទ្ធនិងជំងឺអេដស៍ខេត្តសំរាប់ត្រីមាសទី៣

  • រដ្ឋបាលស្រុកគិរីសាគរ/
    23/09/2026

    លោក ជា ប៊ុនធឿន អភិបាលរងស្រុកគិរីសាគរ បានអញ្ជើញចូលរួមសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញា អន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR)

  • ហេង គីមឆន/
    23/09/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការ អ .ន.ក.ខេត្ត បានចុះសួរសុខទុក្ខ ដល់គ្រួសារនៃសពជាសមាជិក អ.ន.ក. ដែលបានទទួលមរណភាព និងនាំយកថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លានរៀល និងអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនដល់គ្រួសារ នៃសពលោក សំ សារឿន (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក. និងគ្រួសារនៃសពលោកស្រី សូ ភ័ណ្ឌ (គ្រួសារជនពលី) ជាសមាជិក អ.ន.ក.

  • រដ្ឋបាលស្រុកថ្មបាំង/
    23/09/2026

    លោក វ៉ាន់ សុផុន ជំទប់ទី១ឃុំជីផាត លោកស្រី សុខ ណូ សមាជិកក្រុមប្រឹក្សាឃុំជីផាត បានចុះចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាក និងជាស់ជរាគ្មានទីពឹងនៅភូមិជាំ ចំនួន ៩គ្រួសារ និងភូមិទឹកល្អក់ ចំនួន ២ គ្រួសារ មានអង្ករ ១៥ គីឡូ មី ១២ កញ្ចប់ ទឹកត្រី ២ ដប ថវិកា ២ ម៉ឺនរៀល។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោក ធីវ គានថាវ នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ជាតំណាងលោកអភិបាលក្រុង បានអញ្ជើញចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក.ខេត្ត ប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២