/ / /

រដ្ឋបាលឃុំកោះស្ដេច សេចក្ដីអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យេីងនៅក្នុងមូលដ្ឋានភូមិកោះស្ដេច​នេះផ្ទាល់ នៅពេលដែលបានប្រេីប្រាស់រួចហេីយ​ដូចជា​ សំបកដប​ កែវ​ ចាន​ ឬក៏វត្ថុអ្វីៗដែលជាអំបែង​ មានការបែកបាក់ប្រេីប្រាស់មិនបានទៀត​ សុំចិត្តបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ សូមកុំយកទៅបោះចោលនៅទីសាធារណ:​ ក្នុងសមុទ្រ​ ឬក៏យកទៅបោះចោលនៅទីលានសំរាម​ សូមបងប្អូនប្រជាពលរដ្ឋប្រមូលយកមកលក់នៅផ្ទះសំណាក់ដួងចៃខាងលេី​ លោកស្រី​ ភុតសា​ សិរិ​ ជំទប់ទី២​ នឹងប្រមូលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុង​ 2Kg​ តម្លៃ​ ១០០រៀល​

​ រដ្ឋបាលឃុំកោះស្ដេច

​ រដ្ឋបាលឃុំកោះស្ដេច​ សូមចេញសេចក្ដីអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យេីងនៅក្នុងមូលដ្ឋានភូមិកោះស្ដេច​នេះផ្ទាល់ នៅពេលដែលបានប្រេីប្រាស់សំបកដប​ កែវ​ ចាន​ ឬក៏វត្ថុអ្វីៗជាប្រភេទអំបែង​ដែលមានការបែកបាក់ប្រេីប្រាស់មិនបានទៀត​ សុំចិត្តបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន​ សូមកុំយកទៅបោះចោលនៅទីសាធារណ:​ ក្នុងសមុទ្រ​ ឬក៏យកទៅបោះចោលនៅទីលានសំរាម​ សូមបងប្អូនប្រជាពលរដ្ឋប្រមូលយកមកលក់នៅផ្ទះសំណាក់ដួងចៃខាងលេី​ លោកស្រី​ ភុតសា​ សិរិ​ ជំទប់ទី២​ នឹងប្រមូលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុង​ 2Kg​ តម្លៃ​ ១០០រៀល​ ។

​ គោលបំណង​ គឺចង់អោយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យេីងចូលរួមទាំងអស់គ្នា​ ដេីម្បីថែរក្សាសោភ័ណ្ឌ​ បរិស្ថានស្អាត​ និងរស់នៅស្អាត​ ប្រកបដោយភាពថ្លៃថ្នូរ​ សុខភាពល្អទាំងអស់គ្នា។

ថ្ហៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥
January 24, 2025

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ